Short News

Premier League របស់ចក្រភពអង់គ្លេសបានប្រកាសពន្យារពេលការប្រកួតបាល់ Premier League ទាំងអស់ក្នុងសប្តាហ៍នេះបន្ទាប់ពីការសោយទីវង្គត់របស់ម្ចាស់ក្សត្រី Elizabeth II

BY
Oun Mey
September 10, 2022

នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ យោងតាមសារព័តThairath បានអោយដឹងថា៖ Premier League របស់អង់គ្លេសបានប្រកាសថាការប្រកួតទី៧ ទាំងអស់ត្រូវបានពន្យាពេលសម្រាប់រដូវកាល ២០២២-២០២៣ នៅចុងសប្តាហ៍នេះ គឺរវាងថ្ងៃទី ១០-១២ ខែកញ្ញា រួមទាំងហ្គេមទាំងអស់ដែលទទួលបន្ទុករបស់បាល់ទាត់ League អាជីពនៃអង់គ្លេស (EFL) និងសមាគមបាល់ទាត់អង់គ្លេស (FA) ក៏នឹងត្រូវផ្អាកជាបណ្តោះអាសន្នផងដែរ។ ដោយ Premier League បានប្រកាសថា ការប្រកួត Premier League នៅចុងសប្តាហ៍នេះនឹងត្រូវពន្យារពេលចេញទៅ ក៏ដើម្បីគោរពដល់ម្ចាស់ក្សត្រី Elizabeth II ។

Share This Post: