ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Google នឹងវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារដើម្បីធ្វើទីតាំងថ្មីរបស់ខ្លួននៅទីក្រុងញូវយ៉ក

    BY autoadmin December 18, 2018
    ក្រុមហ៊ុន Google នឹងវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារដើម្បីធ្វើទីតាំងថ្មីរបស់ខ្លួននៅទីក្រុងញូវយ៉ក

    ក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ នៅក្នុងបរិវេណអគារនៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងប្លក់មួយកាលពីថ្ងៃចន្ទថា អគារថ្មីនេះទំហំ ១.៧ លានហ្វីតការ៉េ ដោយមានអាគារចំនួន២ រួមបញ្ចូលគ្នា និងមានទីតាំងស្ថិតនៅផ្លូវ ៣១៥ និង ៣៤៥ Hudson ។ ទីតាំងថ្មីនេះនឹងពង្រីកវត្តមានរបស់ Google នៅទីក្រុងញូវយ៉កនេះ ហើយកាលពីដើមឆ្នាំ Google ក៏បានទិញផ្សារទំនើប Chelsea ក្នុងតម្លៃ ២.៤លានដុល្លារផងដែរ។

    ក្រុមហ៊ុន Google បានឱ្យដឹងបន្តដែរថា ទីតាំង Hudson Square នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់អង្គភាពអាជីវកម្មសាកលលោក ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនេះ។ Google ឱ្យដឹងដែរថា ការវិនិយោគនៅ Chelsea និង Hudson Square នឹងបង្កើតសមត្ថភាពច្រើនជាងទ្វេដងនៅក្នុងញូវយ៉កនៅទសវត្សរ៍ក្រោយនេះ។ យ៉ាងណាមិញក្រុមហ៊ុន Google បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលសម្រាប់ផ្លូវ Hudson Street ហើយគ្រោងនឹងផ្លាស់ទៅអគារពីរនេះនៅឆ្នាំ ២០២០ ខាងមុខ៕

    អត្ថបទ៖ លីដា
    ប្រភព៖ cnbc

    Share This Post: