ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្អាកដំណើរការទាំងសាលារដ្ឋ និងឯកជនជាបណ្ដោះអាសន្ននៅភ្នំពេញ នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ដើម្បីសម្រួលចរាចរណ៍អំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
BY Naren
September 12, 2022
(ភ្នំពេញ)៖ ក្រសួងអប់រំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការទាំងសាលារដ្ឋ និងឯកជនជាបណ្ដោះអាសន្ននៅភ្នំពេញ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ចាក់ថា ការផ្អាកនេះ ដើម្បីកាត់បន្ថយនូវការស្ទះចរាចរណ៍ កាត់បន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ដូច្នេះក្រសួងអប់រំ នឹងផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតក្នុងរាជធានីភ្នំពេញ ជាបណ្តោះអាសន្នចំនួន៣ថ្ងៃ គឺនៅថ្ងៃព្រហស្បត៍ ទី១០, ថ្ងៃសុក្រ ទី១១ និងថ្ងៃសៅរ៍ទី១២ ខែវិច្ឆិកា៕
