Short News
សិង្ហបុរីរកឃើញករណីក្មេងស្រីអាយុ ៣ឆ្នាំម្នាក់បាត់បង់តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងចេញសេចក្តីសម្រេច លើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ តុលាការបានបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិចារណាលើឯកសារទាំងអស់ដែលខ្លួនទទួលបាន ហើយបានរកឃើញថា វាមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តក្នុងសំណុំរឿង ដែលត្រូវបានលើកឡើងដោយសមាជិកសភាបក្សប្រឆាំង។ តុលាការបានប្រកាសថា ខ្លួនមិនទាន់បញ្ចប់ដំណើរការស៊ើបសួរនោះទេ ហើយនឹងឱ្យចៅក្រមទាំង ១០ នាក់ ប្រកាសការសម្រេចរបស់ពួកគេទៅតុលាការធម្មនុញ្ញ នៅម៉ោង ៣រសៀល ថ្ងៃទី៣០ ខែកញ្ញា។ សាលដីកាផ្លូវការរបស់តុលាការនឹងចងក្រងពី យោបល់របស់ចៅក្រមម្នាក់ៗ។
ជីវិតដោយកូវីដ-១៩ ដែលជាករណីកម្រមួយចាប់តាំងពីកូវីដផ្តើមរាតត្បាតមក
BY Oun Mey
September 15, 2022
សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសកាលពីការរកឃើញករណីមានក្មេងស្រីអាយុ ៣ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញាម្សិលមិញនេះ។ ការស្លាប់របស់ក្មេងស្រីរូបនេះត្រូវបានគេចាត់ទុកថា ជាករណីកម្របំផុតមួយរាប់ចាប់តាំងពីពេលដែលជំងឺកូវីដ-១៩ចាប់ផ្តើមរាតត្បាតមក ហើយវាក៏ជាករណីទី ៣សម្រាប់សិង្ហបុរីផងដែរក្នុងការកត់ត្រាមានជនរងគ្រោះអាយុក្រោម ១២ឆ្នាំបានស្លាប់ដោយសារតែជំងឺកូវីដ-១៩។
