Short News

ក្រសួងអប់រំ កំពុងបើកការស៊ើបអង្កេតលើករណីនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ

BY
Oun Mey
September 15, 2022

(ភ្នំពេញ)៖ នៅថ្ងៃនេះមានការចែករំលែកនូវវីដេអូដែលបង្ហាញសកម្មភាពលោក ម៉ម សុធានី នាយកសាលាវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ បានវាយសិស្សស្រី២នាក់ ដោយមានការជជែកវែកញែកខុសត្រូវពីសំណាក់មហាជន។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ក្រសួងកំពុងបើកការស៊ើបអង្កេតលើបញ្ហានេះ។

Share This Post: