PR

នេះទើបសមជាសំលៀកបំពាក់ប្រកួតប្រជែងលើកស្ទួយមុខមាត់ជាតិខ្មែរ

BY
Liny Chan
September 15, 2022

កន្លងមកមានការរិះគន់យ៉ាងខ្លាំង ចំពោះកម្មវិធីជ្រើសរើស ស្រីស្រស់ ប្រុសស្អាត ដោយការប្រើឈុតសម្លៀកបំពាក់មិនសមរម្យ ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ក្នុងវិស័យសិល្បៈមួយនេះ។ តែពេលនេះមានកម្មវិធីប្រកួតប្រជែងសម្រស់ថ្មីមួយបាននឹងកំពុងធ្វើឲ្យវប្បធម៌ ប្រពៃណីជាតិរីកថ្កើងថ្កានឡើងដោយការប្រកួតប្រជែងយកសុទ្ធតែសម្លៀកបំពាក់ប្រពៃណីតាមសម័យកាលខ្មែរយើងមកបង្ហាញគ្រប់សម័យកាលរបស់ខ្មែរយើងដើម្បីឲ្យកូនខ្មែរនិងបរទេសបានឃើញ។

កម្មវិធីដែលបានជួយលើកមុខមាត់វប្បធម៌ជាតិខ្មែរយើងនោះគឺកម្មវិធីប្រកួតសម្រស់ស្រីស្រស់ប្រុសស្អាត Miss & Mister Freshy ដែលរៀបចំដោយក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី។ ថ្មីៗនេះកម្មវិធីជ្រើសរើសតារាសម្រស់ ស្រីស្អាត ប្រុសស្អាត Miss & Mister Freshy បានលើកយកឈុតសម្លៀកបំពាក់ខ្មែរសម័យបុរាណគួរជាទីមោទនភាពជាតិណាស់ដែលសម័យកាលដែលបានលើកយកសម្លៀកបំពាក់មកបង្ហាញនោះមានដូចជាសម័យចេឡា សម័យអង្គរ សម័យលង្វែក និងចុងក្រោយគេមានសម័យបារាំងទៀតផង ។

កម្មវិធីនេះ ក្រោយពីមានការបង្ហោះរូបភាពនៃការប្រកួតប្រជែងរបស់ស្រីស្រស់ ប្រុសស្អាតដើម្បីទទួលបានពិន្ទុក្នុងការគាំទ្រតាមរយៈ Like share comment នៅក្នុងផេកផ្លូវការ Miss&Mister Freshy រួចមកគេឃើញមានការគាំទ្រជាខ្លាំងទៅលើឈុតសម័យកាលនីមួយៗ ហើយមានមតិជាច្រើនសរសើរពីការរៀបចំកម្មវិធីដែលជួយលើកមុខមាតប្រពៃណី វប្បធម៌ជាតិខ្មែរយើងឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងជាពិសេសបង្ហាញឲ្យបរទេសបានស្គាល់ពីប្រពៃណីខ្មែរកាន់តែច្បាស់។

ដូចនេះសូមប្រជាជនខ្មែរទាំងអស់រួមគ្នារក្សាវប្បធម៌ និងកេរដំណែលដ៏អស្ចារ្យមួយនេះ ដើម្បីទុកឲ្យកូនខ្មែរគ្រប់ជំនាន់បានដឹងជារៀងរហូតទៅ។

Share This Post: