ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួប ១០០ ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
- BY
- Oun Mey
- September 16, 2022
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមការក្រាបបង្គំសូមយាង របស់ឯកឧត្តម ស្រី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួប ១០០ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះរាជពិធីនោះប្រារព្ធធ្វើនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

- Share This Post:


