NASA បានបញ្ចេញរូបថតព្យុះទីហ្វុង Mui Fah បោកបក់មកទីក្រុងសៀងហៃ ដោយនាយកដ្ឋានឧតុនិយមចិនបានប្រកាសថាឥទ្ធិពល ព្យុះនេះត្រូវបានកាត់បន្ថយពីព្យុះទីហ្វុងចុះទៅព្យុះត្រូពិចហើយ លើសពីនេះទៅទៀតវាគឺជាព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល ៧៣ ឆ្នាំដែលបានវាយប្រហារទីក្រុងសៀងហៃ ខណៈដែលប្រជាជនបានជម្លៀសចេញចំនួន ១.៦លាននាក់ហើយ
- BY
- Oun Mey
- September 16, 2022
យោងតាមរយៈសារព័ត៌មាន ChanelnewsAsia បានរាយការណ៍កាលពីថ្ងៃទី ១៥ កញ្ញា បានអោយដឹងថា៖ គេហទំព័រ earthobservatory របស់រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក ឬ (NASA) បានបញ្ចេញរូបថតដ៏គួរឲ្យរន្ធត់នៃព្យុះទីហ្វុង Mui Fah ខណៈកំពុងរំកិលទៅកម្ទេចទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសចិន និងកំពង់ផែជាច្រើននៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២២ តាមម៉ោងនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់អោយដឹងថា៖ នេះជាលើកទី២ហើយ ដែលព្យុះទីហ្វុង Mui Fa បានបោកបក់មកលើកោះ Zhoushan នៅខេត្ត Zhejiang នៅភាគខាងកើតប្រទេសចិនជាលើកដំបូង។
ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា៖ ទីភ្នាក់ងារឧតុនិយមជាតិបានបន្ទាបកម្រិតនៃឥទ្ធិពលនៃព្យុះទីហ្វុង Mui Fa ទៅជាព្យុះត្រូពិចនៅថ្ងៃនេះ បន្ទាប់ពីព្យុះ Mui Fah បានរំកិលចូលច្រាំងក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងដ៏ធំមួយដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅភាគខាងកើតប្រទេសចិន។

- Share This Post:


