ខ្មែរណូត

ស្វែងរក

Short News

ក្រុមជម្រើសជាតិអង់គ្លេស បានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង ២៨ នាក់ សម្រាប់ការប្រកួត UEFA Nations League ជាមួយអាល្លឺម៉ង់ និងអ៊ីតាលី ត្រូវបានប្រកាសដោយគ្មានកីឡាករ Marcus Rashford និង Jadon Sancho របស់ Manchester United ទេ

BY Oun Mey September 16, 2022

ដោយអង់គ្លេសមាន Program ​គ្រោង​នឹង​បញ្ជូនក្រុម 3A ចូលរួមប្រកួត UEFA Nations League ២០២២-២០២៣ ជាមួយ​អាល្លឺម៉ង់ និង​អ៊ីតាលី នៅ​ថ្ងៃ​ទី ២៣ និង ២៦ ខែ​កញ្ញា តាមលំដាប់លេខរៀង។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ថ្មីៗនេះលោក Gareth Southgate ដែលជាអ្នកចាត់ការទូទៅនៃក្រុម “Roaring Lions” បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ២៧ នាក់ដែលនឹងចូលលេងក្នុងការប្រកួតចំនួន ២ នេះ ដោយខ្សែប្រយុទ្ធរបស់ Brentford គឺកីឡាករ Ivan Toney បានធ្វើឱ្យមានលទ្ធផលល្អក្នុងរដូវកាលនេះ ដោយបានជាប់ឈ្មោះក្នុង ក្រុមជម្រើសជាតិជាលើកដំបូង។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានវត្តមានឈ្មោះរបស់ កីឡាករ Marcus Rashford និង Jadon Sancho ដែលជាកីឡាករខ្សែប្រយុទ្ធពីររូបមកពី Manchester United ក្នុងក្រុមនេះទេ។ ចំណែកកីឡាករ​សំខាន់ៗ​ផ្សេង​ទៀត​មានដូចជា៖ Trent Alexander-Arnold (Liverpool), Harry Maguire (Man Utd), Mason Mount (Chelsea), Phil L Foden (Man City) និង Harry Kane (Tottenham Hotspur) ទាំង​ពីរ​នៅ​តែ​ស្ថិត​ក្នុង​ក្រុម​ដូច​ការ​រំពឹង​ទុក។

Share This Post: