Short News

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់​ពី​រថយន្ត​មួយ​បាន​បុក​ជាមួយ​រថយន្ត​របស់​ប្រធានាធិបតី​និង​អ្នក​តាម​ដាន​នៅ​ក្រុង​គៀវ

BY
Oun Mey
September 16, 2022

យោងតាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១៥ ខែកញ្ញា សារព័ត៌ BBC បានរាយការណ៍ថា៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់​ពី​រថយន្ត​មួយ​បាន​បុក​ជាមួយ​រថយន្ត​របស់​ប្រធានាធិបតី​និង​អ្នក​តាម​ដាន​នៅ​ក្រុង​គៀវ។ ជាមួយគ្នានេះដែរតាមរយៈអ្នកនាំពាក្យប្រធានាធិបតី លោក Serhi Nikiforov បាននិយាយថា ប្រធានាធិបតីត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិត ហើយមិនមានរបួសអ្វីធ្ងន់ធ្ងរទេ។ ចំណែកអ្នកបើកបរដែលបានបុកជាមួយក្បួនរថយន្តប្រធានាធិបតីអ៊ុយក្រែន បានទទួលការព្យាបាលនៅកន្លែងកើតហេតុ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​រថយន្ត​សង្គ្រោះ​ ខណៈ​ដែល​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ។

Share This Post: