លេចធ្លាយរូបរាង OnePlus 7 ចេញពីក្រុមហ៊ុនផ្ទាល់តែម្តង
- December 20, 2018
សម្រាប់អ្នកគាំទ្រ OnePlus ច្បាស់ជាកំពុងអន្ទះសារចង់ដឹងពីរូបរាងក៏ដូចជាលក្ខណៈសម្បត្តិរបស់ OnePlus 7 យ៉ាងខ្លាំង។ កាលពីម្សិលមិញនេះ ស្រាប់តែមានរូបភាពបែកធ្លាយមួយ ដែលជាសកម្មភាពធ្វើបទបង្ហាញក្នុងក្រុមហ៊ុន OnePlus ដោយក្នុងនោះមានរូបលោក Pete Lau ជានាយកប្រត្តិបត្តិ OnePlus ចូលរួមដែរ ។ ហើយយើងក៏បានឃើញរូបភាពពីសកម្មភាពកំពុងធ្វើបទបង្ហាញនោះដែរ ដែលគ្រប់គ្នាជឿជាក់ថា ជា OnePlus 7 ដែលប្រើប្រាស់ប្រព័ន្ធ 5G ហើយយើងក៏បានឃើញគំរូស្មាតហ្វូននេះកាន់នៅក្នុងដៃលោក Pete Lau និងលើតុផងដែរ។
យ៉ាងណាក្ដី ទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធ 5G នឹងមកដល់នៅក្នុងឆ្នាំ ២០១៩ ខាងមុខ ដោយក្រុមហ៊ុនស្មាតហ្វូនផ្សេងៗទៀតដែរ ។ បើតាមរយៈព័ត៌មានកន្លងមកបានឲ្យដឹងថា OnePlus 7 ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ នឹងបំពាក់ឲ្យបន្ទះឈីប Snapdragon 855 ចំណែកឯតម្លៃវិញអាចនឹងថ្លៃជាង OnePlus ជំនាន់មុនៗ ពី $100 ទៅ $200 ។ ចុងក្រោយនេះសម្រាប់បុគ្គលិក ដែលបានធ្វើឲ្យរូបភាពបែកធ្លាយ អាចនឹងក្រុមហ៊ុនបញ្ឈប់ការងារផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:






