បច្ចេកវិទ្យា

មានដឹងអត់ថា ទោះបីយើងបិទមុខងារ Location ក៏ក្រុមហ៊ុន Facebook នៅតែរកយើងឃើញដែរ ដោយប្រើប្រាស់វិធីសាស្ត្របែបនេះជំនួសវិញ

BY
Khmernote Media
December 21, 2018

អ្នកប្រើប្រាស់ Facebook ភាគច្រើនតែងគិតថា ប្រសិនបើពួកគេបិទមុខងារ​កំណត់ទីទាំង (Location) នៅក្នុងគណនី Facebook  ហើយ នឹងគ្មានអ្នកណាម្នាក់ ឬក្រុមហ៊ុន Facebook ផ្ទាល់អាចដឹងពីទីតាំងរបស់ពួកគេ ដែលកំពុងតែប្រើប្រាស់ Facebook  នោះទេ។ យ៉ាងណាក្តី បើយោងតាមការពិសោធណ៍មួយ ដែលបានធ្វើឡើងក្រុមអ្នកជំនាញផ្នែកព័ត៌មានវិទ្យានៅក្នុងសាកលវិទ្យាល័យ University of Southern California បានរកឃើញថា ការពិតក្រុមហ៊ុន Facebook នៅតែអាចរកឃើញពីទីតាំងរបស់អ្នក បើទោះជាអ្នកបិទមុខងារ​កំណត់ទីទាំង (Location) ក៏ដោយ។

ការពិសោធណ៍នេះបានរកឃើញថាទៀត ក្រុមហ៊ុន Facebook អាចប្រើប្រាស់ IP address របស់អ្នកប្រើប្រាស់ Facebook ដើម្បីដឹងពីទីក្រុង ដែលគេកំពុងតែស្នាក់នៅ ហើយព័ត៌មានគោលមួយនេះនឹងអនុញ្ញាតឲ្យគេអាចស្វែងរកទីតាំងជាក់លាក់របស់ពួកគេទាល់តែបាន​ ក្នុងករណីដែលគេចង់ស្វែងរកនោះ។ សូមបញ្ជាក់ថា ការស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមណាម្នាក់​ នឹងត្រូវបានគេធ្វើឡើងក្នុងករណីចាំបាច់ផ្សេងៗ ដូចជាករណីពាក់ព័ន្ធជាមួយនឹងបទល្មើសព្រហ្មទណ្ឌជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: