ក្រុមហ៊ុននាំចូលផ្ដាច់មុខស្រា សាន់មុន សូជូ បង្ហាញពីសក្ដានុពលក្នុងការពង្រីកទីផ្សារនៅកម្ពុជា
- BY
- Liny Chan
- September 19, 2022
(ភ្នំពេញ)៖ ក្រុមហ៊ុន Da Houg Heng Enterprise ជាក្រុមហ៊ុននាំចូលផ្តាច់មុខស្រា សាន់មុន សូជូ បង្ហាញពីសក្ដានុពល ក្នុងការពង្រីកទីផ្សារឲ្យបានគ្រប់ ២៥ខេត្តក្រុងនៅកម្ពុជា។ ស្របពេលដែលស្រា សាន់មុន សូជូ កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា។

ស្រា សាន់មុន សូជូ ត្រូវបានបើកសម្ភោធលក់ជាផ្លូវការ នៅកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រៀបចំឡើងនៅ DOS Phnom Penh ដោយមានការចូលរួមពីលោកអគ្គនាយក Siamwinery និងក្រុមហ៊ុននាំចូលផ្តាច់មុខ Da Houg Heng Enterprise។

លោក សុខ ជីវន្ដ អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Da Houg Heng Enterprise បានថ្លែងថា «ថ្ងៃនេះក្រុមហ៊ុន Da Houg Heng Enterprise បានសម្ពោធគ្រឿងផ្សំជាសម្រេច ផ្លូវការស្រា សាន់មុន សូជូ ជាមួយការរំពឹងខ្ពស់ថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនដោយសារតែស្រា សាន់មុន សូជូ មាន៣រសជាតិ មានតម្លៃសមរម្យ តាមការពិសោធន៍មុនសម្ពោធជាផ្លូវការ ក្រុមហ៊ុនបានបញ្ជេញស្រាលើទីផ្សារម្ដងហើយឃើញថា មានការគាំទ្រពីអតិថិជនយ៉ាងកុះករ»។

លោកបានបន្ដថា ចំណុចពិសេសស្រា សាន់មុន សូជូ ធ្វើឲ្យអតិថិជនគាំទ្រ ដោយសារតែស្រាមានការលាយបញ្ជូល ២រសជាតិក្នុងដបតែមួយ អតិថិជនទទួលទានមួយដបប៉ុណ្ណោះ ប៉ុន្ដែទទួលបាន២រសជាតិ។

លោកបានបញ្ជាក់ថា «សក្ដានុពលក្នុងការពង្រីកទីផ្សារនៅកម្ពុជា របស់ក្រុមហ៊ុន Da Houg Heng Enterprise លើស្រា សាន់មុន សូជូ គឺផ្តោលើគុណភាពជាចម្បង, តម្លៃអាចទទួលយកបាន ជាមួយនឹងការធ្វើទីផ្សារចែកចាយ គ្រប់២៥ខេត្តក្រុងនៅកម្ពុជា ងាយស្រួលចំពោះអតិថិជនក្នុងការជាវទទួលទាន»។
ស្រា សាន់មុន សូជូ ជាប្រភេទ Cocktail-style soju មុនគេបង្អស់ ដោយមានការរួមបញ្ចូល ស្រាសូជូកូរ៉េរួមជាមួយក្លិនក្រអូបឈ្ងុយឈ្ងុបនៃផ្លៃឈើ បូករួមជាមួយរសជាតិដ៏ឆ្ងាញ់ពិសារ និងភាពស្រស់ស្រាយ តម្រូវគ្រប់មុខម្ហូប ងាយស្រួលញុំា ល្អទាំងក្លិនឈ្ងុយឆ្ងាញ់ទាំងរសជាតិ។

ស្រា សាន់មុន សូជូ មាន៣រសជាតិ និង៣ជម្រើស សំរាប់អតិថិជនរួមមាន៖
១ ៖ សាន់មុន រសជាតិ ផ្លែប៉ោម និងផ្លៃប៉េស: ជាការរួមបញ្ចូលរសជាតិផ្អែមស្រស់ស្រាយរវាង ផ្លែប៉េស និងផ្លែប៉ោមខៀវ បង្កើតបានជារសជាតិដ៏ស្រទន់ cocktail-style soju រសជាតិឆ្ងាញ់ក្លិនក្រអូបឈ្ងុយឈ្ងុប
២៖ សាន់មុនរសជាតិទឹកដោះគោជូរ និងផ្លែប្លូប៊ឺរី: រួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងទឹកដោះគោជូរ និងប្លូប៊ឺរី បង្កើតបានជារសជាតិ cocktail-style soju ជារសជាតិជូរផ្អែម ឆ្ងាញ់។
៣៖ សាន់មុន ហ្វ្រេស: រសជាតិស្រស់ស្រាយរវាង អាល់កុហល និងទឹករ៉ែធម្មជាតិដែលបានបញ្ជាក់យ៉ាងច្បាស់ នៃអត្ថន័យស្រស់ស្រាយដូចឈ្មោះ ទឹករ៉ែធម្មជាតិបានធ្វើឲ្យរសជាតិស្រាសស្រទន់ ល្អឥតខ្ចោះសំរាប់លោកអ្នកដែលចូលចិត្តភាពស្រស់ស្រាយ៕






- Share This Post:






