Short News
ទឹកស្ទឹងមង្គលបូរីហក់ឡើង អាជ្ញាធរជូនដំណឹងឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់
BY Khmernote Media
September 19, 2022
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី ១៨ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ ស្ទឹងមង្គលបូរី សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលការពិនិត្យស្ថានភាពជាក់ស្តែង ឃើញថា ទឹកកំពុងធ្លាក់ពីស្រុកបវេល នៃខេត្តបាត់ដំបង ធ្លាក់ពីស្រុកម៉ាឡៃ ព្រមទាំងភ្លៀង ធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យទឹកស្ទឹងមានការហក់ឡើងយ៉ាងគំហុក នៅឃុំសឿ និងឃុំដទៃ ទៀត នៅបណ្តោយដងស្ទឹងមង្គលបូរីនេះ។
