ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe នឹងធ្វើឡើងនៅដើមឆ្នាំក្រោយ នៅក្រុង New Orleans សហរដ្ឋអាមេរិក

    BY Naren September 20, 2022
    កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe នឹងធ្វើឡើងនៅដើមឆ្នាំក្រោយ នៅក្រុង New Orleans សហរដ្ឋអាមេរិក

    (សហរដ្ឋអាមេរិក)៖ ស្ថាប័ន Miss Universe នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) បានប្រកាសថាកម្មវិធី បវរកញ្ញាចក្រវាល នឹងធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

    យោងតាមប្រភពព័ត៌មានការប្រកួត Miss Universe ត្រូវបានពន្យារពេល ដើម្បីមិនឱ្យជាន់គ្នាជាមួយនឹងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ដែលធ្វើឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ ក្នុងកម្មវិធីប្រកួតដ៏ធំនេះ កម្ពុជា ក៏បញ្ជូនបេក្ខភាពតំណាងទៅប្រកួត គឺកញ្ញា ហង្ស ម៉ានីតា៕

    Share This Post: