សិល្បៈ

តួអង្គ សាន់ឆាយ ត្រឡប់ចូលសិល្បៈវិញ វ័យ៤៥ឆ្នាំហើយនៅតែស្រស់ស្អាត

BY
Naren
September 21, 2022

(តៃវ៉ាន់)៖ Xu Xi Yuan ហៅ Barbie Hsu គឺជាតារាសម្តែង តារាចម្រៀង និងជាពិធីករទូរទស្សន៍តៃវ៉ាន់ នាងត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿងភាគទូរទស្សន៍ Meteor Garden ដែលមហាជនកម្ពុជាស្គាល់ថាជាសាន់ឆាយ។ ក្រោយពីរៀបការរួច Barbie Hsu បានត្រឡប់ចូលសិល្បៈ ដោយកាលពីថ្ងៃទី២០ ខែកញ្ញា គេហទំព័រ ETtoday បានរាយការណ៍ថា តួអង្គ សាន់ឆាយរូបនេះ បានត្រលប់មកសកម្មភាពសិល្បៈវិញហើយ ដោយនាងទើបតែបានចូលរួមក្នុងការថតរូបផ្សាយផលិតផល។

ក្នុងរូបភាពដែលទើបតែបញ្ចេញថ្មីៗនេះ គេឃើញថា Barbie Hsu ស្រកទម្ងន់និងមានសម្រស់កាន់តែស្រស់ស្អាតជាងមុន។ លើបណ្ដាញសង្គមវិញ ទស្សនិកជនបានលើកសរសើរពីសម្រស់ តួអង្គ សាន់ឆាយ ថា គឺនៅតែជានិមិត្តរូបសម្រស់របស់តៃវ៉ាន់ជារៀងរហូត។ Barbie Hsu កើតនៅឆ្នាំ ១៩៧៦ គឺជាតារាសម្តែង និងជាតារាចម្រៀងតៃវ៉ាន់ ដែលល្បីល្បាញតាមរយៈរឿងភាគទូរទស្សន៍ Meteor Garden, War God, Summer Bubble។ សាន់ឆាត និងពាណិជ្ជករទីក្រុងប៉េកាំងលោក Wang Xiaofei បានរៀបការអស់រយៈពេល ១០ឆ្នាំហើយបានប្រកាសលែងលះកាលពីចុងឆ្នាំមុន ដោយកូនពីរនាក់ត្រូវបានចិញ្ចឹមដោយនាង។ ហើយនាងបានរៀបការម្តងទៀតកាលពីខែមីនា ជាមួយនឹងអតីតមិត្តប្រុស DJ Koo Jun Yup ពោលគឺត្រឹមតែ ៣ខែប៉ុណ្ណោះបន្ទាប់ពីតារាស្រីរូបនេះបានលែងលះជាមួយអតីតស្វាមីអ្នកជំនួញ។ កាលពីខែមិថុនា នាងបានប្រារព្ធពិធីជប់លៀងអាពាហ៍ពិពាហ៍ជាផ្លូវការ។ ចាប់តាំងពីរៀបការមក តារាស្រីរូបនេះ ត្រូវបានមិត្តភ័ក្តិ និងទស្សនិកជនសរសើរថា សុខភាពផ្លូវចិត្តនាងល្អប្រសើរជាងមុន ធ្វើឱ្យរូបសម្រស់នាងស្រស់ស្អាត និងក្មេងជាងអាយុពិត៕

ប្រភព៖ zingnews

Share This Post: