ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៣ថ្ងៃ មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណជិត ៣០០គីឡូក្រាម នៅតាមបណ្ដារាជធានី-ខេត្ត

    BY Khmernote Media September 21, 2022
    រយៈពេល៣ថ្ងៃ មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណជិត ៣០០គីឡូក្រាម នៅតាមបណ្ដារាជធានី-ខេត្ត

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីមានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីជំនាញ ក.ប.ប. តាមបណ្ដាសាខាដែលមានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង មណ្ឌលគិរី កំពង់ធំ កំពត តាកែវ កោះកុង ប៉ៃលិន ស្វាយរៀង ព្រះសីហនុ ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។

    បានចុះអនុវត្តយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋមានដូចជា សាដក ភេសជ្ជៈ ផ្លែឈើ នំ គ្រឿងទេស បន្លែ និងទិយ្យទានផ្សេងៗដែលបម្រើតម្រូវការរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលដាក់បិណ្ឌ និងមុនពេលបុណ្យភ្ជុំបិណ្ឌមកដល់នាពេលខាងមុខនេះ។

    គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពក្នុងការប្រើប្រាស់ ដែលជាទំនិញខូចគុណភាព ផ្ទុកនូវសារធាតុគីមីហាមឃាត់ និងមិនមានបទដ្ឋានព័ត៌មានប្រើប្រាស់ត្រឹមត្រូវ។

    ជាលទ្ធផលគិតចាប់ពីថ្ងៃទី ១៦ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២២ នេះមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពប្រើប្រាស់សរុបចំនួន ២៩៤.៦៩គីឡូក្រាម និងអាល់កុលផ្ទុកសារធាតុមេតាណុលចំនួន ២២លីត្រយកមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធី ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: