Short News

ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង ចោទ​ប្រកាន់រុស្ស៊ី​ថា បានវិលត្រឡប់ទៅ​កាន់​ចក្រពត្តិ និងអាណានិគមនិយមឡើងវិញ

BY
Oun Mey
September 22, 2022

ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយបាននិយាយថា វាតំណាងឱ្យការវិលត្រឡប់ទៅកាន់ចក្រពត្តិនិយម និងយុគសម័យនៃអាណានិគមនិយម។ លោក ម៉ាក្រុង បានថ្លែងបែបនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដោយលោកបានបន្ថែមថា ប្រទេសរុស្ស៊ីបានបំពានដោយចេតនានូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បើទោះបីជាប្រទេសនេះ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។

Share This Post: