ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្លៀងធ្លាក់ជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ផ្លូវរថភ្លើង និងផ្លូវទីប្រជុំជន ផ្សារបំណក់មួយចំនួន ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

    BY Khmernote Media September 22, 2022
    ភ្លៀងធ្លាក់ជាប់ៗគ្នា បង្កជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ផ្លូវរថភ្លើង និងផ្លូវទីប្រជុំជន ផ្សារបំណក់មួយចំនួន ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានភ្លៀងធ្លាក់ជាប់ៗ គ្នា ០២ថ្ងៃ បានបង្កជន់លិចដោយទឹកភ្លៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ បានប៉ះពាល់ដល់ផ្លូវរថភ្លើង និងផ្លូវទីប្រជុំជន ផ្សារបំណក់ ក្នុងឃុំឈើតុំមួយចំនួន ហើយបច្ចុប្បន្នបាននឹងកំពុងស្រកជាបណ្តើៗហើយ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ សូមឱ្យអាជ្ញាធរដែនដី និងសាធារណជនទាំងអស់ប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្តជាប់ព្រំដែនថៃ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: