Short News

ប្រទេស​ថៃ​នឹង​ចេញ​វិធានការ​ចាត់ថ្នាក់​ជំងឺ​កូវីដ-១៩ ​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ

BY
Oun Mey
September 23, 2022

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) ត្រូវបានគេរំពឹងថា នឹងប្រកាសពីវិធានការជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ ស្របតាមការចាត់ថ្នាក់ជំងឺ COVID-19 ថាជា «ជំងឺឆ្លងដែលកំពុងត្រូវបានឃ្លាំមើល» ខណៈដែលប្រទេសថៃ នឹងឈានចូលយុគសម័យក្រោយជំងឺរាតត្បាត ចាប់ពីថ្ងៃទី០១ ខែតុលា នេះតទៅ។ ក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសចំនួន ២ កាលពីថ្ងៃចន្ទ ដើម្បីចាត់ថ្នាក់ជំងឺ​ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជាជំងឺឆ្លងដែលកំពុងស្ថិតក្រោមការឃ្លាំមើល ដែលនឹងមានប្រសិទ្ធភាពចាប់ពីដើមខែតុលា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះ កំពុងមានភាពប្រសើរឡើងជាលំដាប់។

Share This Post: