កូរ៉េខាងជើងចេញមកបដិសេដថា ខ្លួនមិនបានបញ្ជូនអាវុធទៅកាន់រុស្ស៊ីដូចការចោទប្រកាន់របស់អាមេរិកនោះទេ
- BY
- Oun Mey
- September 23, 2022
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះបានចេញមកបដិសេដថា ខ្លួនមិនបានបញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនោះទេ នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយកាសែត South China Morning Post។ សេចក្តីបដិសេដខាងលើនេះត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក ដែលអះអាងថាប្រទេសរុស្ស៊ីបានទិញអាវុធសំខាន់ៗជាច្រើនរួមមានទាំងកាំភ្លើងធំផងពីកូរ៉េខាងជើងដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍យោធានៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។

- Share This Post:


