ព័ត៌មានជាតិ

រថយន្ត ១៨គ្រឿងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ៩៩០នាក់ ពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ដោយឥតគិតថ្លៃ

BY
srey nuch
September 23, 2022

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតបានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ដេីម្បីជួបជុំបងប្អូនក្រុមគ្រួសារ។ ក្នុងព្រឹកនេះក្រុមការងារដឹកជញ្ជូនបានប្រេីប្រាស់រថយន្ត ១៨គ្រឿង និងមានអ្នកចំនួន ៩៩០នាក់។

ជាមួយគ្នានេះដែរ បងប្អូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយកដ្ឋមន្ត្រី ដែលបានគិតគូរចំពោះប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យរថយន្តរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់រថយន្តត្រូវចេញដំណេីរនៅទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖
១-ចេញពីភ្នំពេញ មក សៀមរាប
-ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៥៖៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត)
ទីតាំង៖ រង្វង់មូល ទេពមច្ឆា ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។
២-ចេញពី សៀមរាប ទៅភ្នំពេញ
-ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ៖ ម៉ោង១៖០០នាទីរសៀល(ចេញបន្តបន្ទាប់រហូតអស់រថយន្ត)
-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៦៖០០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត)
ទីតាំង៖ ចំណត គ្រឹះស្ថានអង្គរ ជិតរង្វង់មូល ៦០ ម៉ែត្រ ខេត្តសៀមរាប ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

Share This Post: