ខ្មែរណូត

ស្វែងរក

Short News

(UPDATE) ករណីលិចទូកនៅកំពង់សោម ប្រជានេសាទបានរកឃើញមនុស្សម្នាក់នៅមានជីវិត និង សាកសពអណ្ដែតទឹកម្នាក់

BY Oun Mey September 27, 2022

(ព្រះសីហនុ)៖ យោងតាម រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថានៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានព័ត៌មានពីប្រជានេសាទ បានរកឃើញមនុស្ស ០១នាក់ ភេទប្រុស និងសាកសពអណ្ដែតទឹក ០១នាក់ ភេទស្រី នៅត្រង់ចំណុចនិយាមកា 10°18’N 103°30‘E ។ ចំពោះអ្នកដែលនៅរស់យកមកប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដោយឡែកសាកសពអណ្ដែតទឹក យកទៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដើម្បីប្រគល់បន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើកោសល្យវិច័យ។

Share This Post: