ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ជនខិលខូចបន្លំជាបុគ្គលិកក្រុមហ៊ុន Apple និង Google ដើរបោកប្រាស់គេឯងបានរាប់ម៉ឺនដុល្លារ

    BY Khmernote Media December 22, 2018
    ជនខិលខូចបន្លំជាបុគ្គលិកក្រុមហ៊ុន Apple និង Google ដើរបោកប្រាស់គេឯងបានរាប់ម៉ឺនដុល្លារ

    ប៉ូលីសបានឱ្យដឹងថ្ងៃសៅរ៍ ទី២២ ខែធ្នូ នេះថា Scammer ឬជនបោកប្រាស់តាមអិនធើណេត ជាច្រើនបានបន្លំខ្លួនជាអ្នកធ្វើការនៅក្រុមហ៊ុន Google និង Apple ហើយបោកប្រាស់ជនរងគ្រោះជាច្រើននាក់ យ៉ាងហោចណាស់ ១៥,៧០០ដុល្លារសិង្ហបុរី (ប្រហែល ១១,៤២០ដុល្លារអាមេរិក) ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ខែធ្នូ។ ប៉ូលីសបានបន្តថា យ៉ាងហោចណាស់មានរបាយការណ៍ចំនួន៨ នៃការក្លែងបន្លំក្លែងបន្លំ ដោយបុគ្គលិកមកពីក្រុមហ៊ុន Apple និង Google បានទូរស័ព្ទ​ទៅជនរងគ្រោះទាំងនោះ ហើយជាពិសេសហាងទំនិញលក់រាយត្រូវបានកំណត់គោលដៅនៅក្នុងគ្រោងការក្លែងបន្លំពិសេសនេះ។

    ប៉ូលីសបាននិយាយថា នៅក្នុងគ្រោងការណ៍នេះ អ្នកក្លែងបន្លំខ្លួនជាបុគ្គលិកមកពីក្រុមហ៊ុន Apple និង Google បានហៅទូរស័ព្ទ​ទៅអ្នកលក់រាយតាមហាងទំនិញទាំងនោះដោយអះអាងថា បានទទួលពាក្យបណ្តឹងជាច្រើនពីអតិថិជន ដែលទិញ Apple iTunes និង Google Play Gift Cards របស់ពួកគេ។ ដោយជាផ្នែកមួយនៃ «ការស៊ើបអង្កេត» របស់ពួកគេអ្នក ក្រុមក្លែងបន្លំនឹងស្នើសុំលេខកូដសកម្មរបស់ Gift Card ដោយផ្អែកលើលេស «សុពលភាព» របស់ពួកវា។ នៅពេលទទួលបានកូដទាំងនោះហើយ អ្នកបោកប្រាស់នឹងប្រាប់អ្នកលក់រាយថា ពួកគេនឹងទូរស័ព្ទ​ត្រលប់ទៅអ្នកលក់រាយទាំងនោះវិញក្រោយពីបានធ្វើរបាយការណ៍។ យ៉ាងណាមិនប៉ូលីសបានណែនាំដល់អ្នកលក់រាយ ឱ្យមានការប្រុងប្រយ័ត្ននៅពេលទទួលបានការហៅពីមនុស្សដែលមិនស្គាល់ ទោះបីជាពួកគេអះអាងថាកំពុងធ្វើការឱ្យក្រុមហ៊ុនផ្គត់ផ្គង់ក៏ដោយ។ ប៉ូលីសក៏បានណែនាំម្ចាស់ហាងដើម្បីអប់រំបុគ្គលិករបស់ពួកគេអំពីការបោកប្រាស់នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay