ពិតជាអស្ចារ្យមែន! ប្រទេសអ៊ីតាលីបញ្ជាក់ថា យានអវកាស DART របស់ NASA បានកម្ទេចអាចម៍ផ្កាយដោយជោគជ័យ
- BY
- Oun Mey
- September 29, 2022
យោងតាមសារព័តមាន nbcnews ដែលបានរាយការណ៍ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអោយដឹងថា៖ ទីភ្នាក់ងារអវកាសអ៊ីតាលី បានបញ្ជាក់ថា យាន DART របស់អង្គការ NASA បានហោះចូលទៅកម្ទេចអាចម៍ផ្កាយដែលមានឈ្មោះថា Dimorphos ចម្ងាយ ១១ លានគីឡូម៉ែត្រពីផែនដីដោយជោគជ័យពិតប្រាកដមែន នៅវេលាម៉ោង ១៩:១៤ នាទី។ ដើម្បីសាកល្បងគម្រោងបេសកកម្ម DART ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ហើយនេះគឺដោយសារតែរូបភាពផ្កាយរណប ‘cubesat’ ដ៏តូចរបស់ទីភ្នាក់ងារអវកាសអ៊ីតាលី បានបង្ហាញថា អាចម៍ផ្កាយ Dimorphos និងអាចម៍ផ្កាយ Didimos ដែលមានលក្ខណៈធំជាង ភ្លឺជាងមុនភ្លាមៗ បន្ទាប់ពី Little Planet Dimorphos ត្រូវបានវាយប្រហារដោយយានអវកាស DART ។

- Share This Post:


