Short News

មនុស្សរាប់លាននាក់នៅរដ្ឋផ្លរីដាមានភ្ញាក់ផ្អើល ចំពោះការត្រៀមខ្លួនប្រឈមមុខ ព្យុះ Hurricane Ian

BY
Oun Mey
September 29, 2022

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ២៨ ខែកញ្ញា រដ្ឋ Florida បានអំពាវនាវដល់ប្រជាជនជាង ២,៥លាននាក់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ អោយប្រញាប់​ជម្លៀស​ចេញ ខណៈដែលព្យុះ Hurricane Ian កាន់តែខ្លាំងឡើង ឈានទៅដល់ប្រភេទទី ៤ ហើយកំពុងរំកិលទៅជិតរដ្ឋ Florida ខណៈដែលមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក បាន​ព្រមានអោយដឹងថា ខ្យល់ព្យុះ Ian មានទំនោរសម្រាប់ទិសដៅ ដោយឆ្ពោះទៅរកការវាយប្រហារយ៉ាងពេញលេញទៅលើឈូងសមុទ្រ Tampa ហើយអាចចាត់ទុកថានេះគឺជាលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំដែលមិនធ្លាប់មាន។ ជាមួយនឹងខ្យល់ព្យុះសង្ឃរាបានផ្លាស់ទីដោយផ្ទាល់ទៅលើឆ្នេរសមុទ្រ Tampa ហើយឥទ្ធិពលនៃព្យុះសង្ឃរា Ian បណ្តាលឱ្យមានខ្យល់បក់បោកយ៉ាងខ្លាំង ក៏ដូចជាមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ខ្លាំង (ព្យុះកំបុតត្បូង)។

Share This Post: