ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កំណត់យកថ្ងៃទី២០ ខែសីហា ជាទិវាជាតិ «អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស»

BY
Naren
September 29, 2022

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដើម្បីឱ្យគ្រប់និកាយសាសនាទាំងអស់ជួបជុំគ្នាបូកសរុបលទ្ធផលនៃការប្រឆាំងការជួញដូរមនុស្ស។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២៕

Share This Post: