Short News

មេដឹកនាំលោកខាងលិចភ័យខ្លាច ប្រធានាធិបតីពូទីនប្រើអាវុធនុយក្លេអ៊ែរតបតវិញ ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែនមិនបានសម្រេចតាមគោលដៅ

BY
Oun Mey
September 30, 2022

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ បានអោយដឹងថា៖ មេដឹកនាំលោកខាងលិចមានការព្រួយបារម្ភទៅលើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំផែនការសងសឹកដ៏ធំ។ ជុំវិញករណីដែលសង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​មិនបានសម្រេចតាមគោលដៅ ដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬការវាយប្រហារផលប្រយោជន៍របស់ប្រជាជាតិអឺរ៉ុប។ ជាមួយគ្នានេះដែរ បណ្តាអ្នកស៊ើបការណ៍អង់គ្លេស និងអាមេរិកជឿលើការស៊ើបការណ៍សម្ងាត់ដែលអាចទុកចិត្តបានបង្ហាញថា៖ លោកប្រធានាធិបតីពូទីនកំពុងរៀបចំវាយប្រហារលោកខាងលិចដើម្បីបង្វែរសង្រ្គាមទៅតាមការពេញចិត្តរបស់គាត់ទៅវិញ បន្ទាប់​ពី​បាន​ដឹង​ថា​សង្រ្គាម​នៅ​អ៊ុយក្រែន​ដែល​បាន​កើត​ឡើង​ជាង​ប្រាំពីរ​ខែ​គឺជា​កំហុស​ដ៏ធំមួយ។

Share This Post: