Short News

ប្រធានាធិបតីពូទីនបានថ្លែងសុន្ទរកថា និងចុះហត្ថលេខាលើការបញ្ចូលតំបន់អ៊ុយក្រែនចំនួនបួនគឺ Luhansk, Donetsk, Zaporrichtsia និង Kherson – ឥឡូវនេះជាផ្នែកមួយនៃប្រទេសរុស្ស៊ីហើយ

BY
Oun Mey
October 1, 2022

រុស្សី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា៖ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីននៃប្រទេសរុស្ស៊ី ថ្លែងសុន្ទរកថា ប្រកាសការបញ្ចូលតំបន់ទាំងបួនរបស់អ៊ុយក្រែនដែលមានដូចជា៖ លូហានស្ក ភាគខាងកើត ដូណេតស្ក៍ រួមទាំងតំបន់ Zaporizhia និង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ឥឡូវនេះវាជាផ្នែកមួយនៃប្រទេសរុស្ស៊ីហើយ។ បន្ទាប់ពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងមក ប្រធានាធិបតី ពូទីន បានពន្លឿនការចុះហត្ថលេខាលើក្រឹត្យមួយ ដែលទទួលស្គាល់តំបន់ Zaporizhia និង Kherson ជារដ្ឋឯករាជ្យ បន្ទាប់ពីការបោះឆ្នោតប្រជាមតិមួយបានអំពាវនាវឱ្យប្រជាជនក្នុងតំបន់ និងភាគច្រើនចង់ក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។

Share This Post: