កម្មវិធីបុណ្យម្ហូបដ៏អស្ចារ្យដំបូងគេ បានមកដល់ប្រទេសកម្ពុជាហើយ
- BY
- Oun Mey
- October 1, 2022
សប្បាយលើសពីអ្វីដែលរំពឹងទុកមួយកម្រិតទៀត! ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ នឹងរៀបចំកម្មវិធីធំមួយហើយប្លែកដែលមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា «កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ» ដែលជាកម្មវិធីពិពរណ៍ម្ហូបខ្មែរចម្រុះមកពីជុំវិញប្រទេស ទាំងម្ហូបប្រចាំតំបន់ដែលប្រជាជនខ្មែរតែងតែបរិភោគ និងម្ហូបប្រពៃណីកម្រៗដែលយើងមិនសូវជួបប្រទះ។
អមជាមួយនឹងម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក៏មានបំណងចង់អន្រួនកម្មវិធីនេះឱ្យកាន់តែមានភាពសប្បាយរីករាយបន្ថែមមួយកម្រិតទៀត ជាមួយនឹងការប្រកួតលេងហ្គេមសប្បាយៗ (Extra Challenge) ដែលបេក្ខជនតម្រូវឱ្យធ្វើការប្រកួតគ្នាទាក់ទងជាមួយមុខម្ហូប និងហ្គេមសប្បាយៗជាច្រើនវគ្គ។ ការប្រកួតនេះនឹងចាប់ផ្តើមពីការជម្រុះជ្រើសរើសជើងឯកប្រចាំខេត្តនីមួយៗ ដើម្បីមកប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ មានតែបេក្ខជន ៥ រូបប៉ុណ្ណោះដែលអាចមកប្រកួតដណ្តើមដំណែងម្ចាស់ជ័យលាភី ដែលនឹងទទួលបានរង្វាន់ធំដែលមានដូចជា៖ ខ្សែកមាស ស្រាបៀរអាន់ឆ័រវ៉ាយ អង្ករបាត់ដំបង1តោន និងរង្វាន់ដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ទៀត។

- Share This Post:


