សហរដ្ឋអាមេរិកនាំយកផ្កាយរណបយោធាដំបូងបំផុតរបស់ខ្លួនទៅក្រៅភព
- BY
- autoadmin
- December 24, 2018
SpaceX បានបង្ហោះរ៉ុកកែត ដែលដឹកយកជាមួយនឹងផ្កាយរណបរបស់យោធាសហរដ្ឋអាមេរិកថ្មីមួយចេញពីតំបន់ Cape Canaveral របស់រដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យទី២៣ ខែធ្នូ ដែលជាបេសកកម្មអវកាសជាតិលើកដំបូងរបស់ក្រុមហ៊ុនដឹកជញ្ជូនអវកាសសម្រាប់សហរដ្ឋអាមេរិកនេះ។ ផ្កាយរណប Falcon 9 ដែលមានបំពាក់ GPS តម្លៃ ៥០០លានដុល្លារ ផលិតដោយក្រុមហ៊ុន Lockheed Martin Corp បានបង្ហោះចេញពីតំបន់ Cape Canaveral នៅវេលាម៉ោង ៨ និង ៥១ នាទីព្រឹកនេះ (ម៉ោងក្នុងស្រុក) ។
ជោគជ័យនៃការចាប់ផ្តើមនេះ គឺជាជ័យជំនះដ៏សំខាន់មួយសម្រាប់មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុនរ៉ុកកែត លោក Elon Musk ដែលបានចំណាយពេលជាច្រើនឆ្នាំព្យាយាមបំបែកខ្លួនចូលទៅក្នុងទីផ្សារ ដែលមានប្រាក់ចំណេញសម្រាប់ការបាញ់បង្ហោះយានអវកាសដែលគ្រប់គ្រងដោយក្រុមហ៊ុន Lockheed និង Boeing Co.។ យ៉ាងណាមិញ SpaceX ក៏ធ្លាប់បានប្តឹងកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិកក្នុង ឆ្នាំ២០១៤ ពីបទប្រគល់កិច្ចសន្យាតម្លៃរាប់ពាន់លានដុល្លាសម្រាប់ការបាញ់បង្ហោះរ៉ុកកែតចំនួន ៣៦ ដល់សម្ព័ន្ធ United Launch Alliance ដែលជាដៃគូរបស់ Boeing និង Lockheed នេះ។ តែក្រោយមក SpaceX បានទម្លាក់ពាក្យបណ្តឹងវិញនៅ ឆ្នាំ២០១៥ បន្ទាប់ពីកងទ័ពអាកាសបានយល់ព្រមបើកឱ្យមានការប្រកួតប្រជែង។
SpaceX បានឈ្នះកិច្ចសន្យាតម្លៃ ៨៣លានដុល្លារផងដែរ ដើម្បីបង្ហោះផ្កាយរណប GPS III នៅឆ្នាំក្រោយ ដែលនឹងមានរយៈពេល ១៥ឆ្នាំ។ យោងតាមលោក Chip Eschenfelder អ្នកនាំពាក្យរបស់ក្រុមហ៊ុន Lockheed បានឱ្យដឹងថា ផ្កាយរណបនេះ គឺជាផ្កាយរណបនេះដំបូងនៃផ្កាយរណបទាំង ៣២គ្រឿង ដែលកំពុងផលិតដោយក្រុមហ៊ុន Lockheed ក្នុងកិច្ចសន្យាដែលមានតម្លៃសរុប ១២.៦ពាន់លានដុល្លារ សម្រាប់កម្មវិធី GPS III របស់អាកាស។ ផ្កាយរណប GPS III ជំនាន់ក្រោយ នឹងត្រូវបាញ់បង្ហោះនៅពាក់កណ្តាល ឆ្នាំ២០១៩ ខណៈពេលដែលផ្កាយរណបបន្តបន្ទាប់នឹងត្រូវធ្វើតេស្តនៅរោងចក្រកែច្នៃរដ្ឋ Colorado៕
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia
- Share This Post:






