Short News

កុមារមិនដឹងអ្វីសោះចំនួន ១៧នាក់បានបាត់បង់ជីវិតក្នុងករណីនៅកីឡដ្ឋានបាល់ទាត់ឥណ្ឌូនេស៊ី ខណៈហេតុការណ៍នេះត្រូវគេចាត់ទុកជាករណីដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក

BY
Oun Mey
October 4, 2022

ឥណ្ឌូនេស៊ី៖ អំពើហិង្សាដែលជាការវាយតប់គ្នារវាងក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងកើតមានជារឿយៗ ជាពិសេសនៅក្នុងក្របខណ្ឌបាល់ទាល់នៅក្នុងខេត្ត Jakarta ដែលសម្បូរទៅដោយអ្នកគាំទ្រមានលក្ខណៈជ្រុលនិយមនិងហិង្សានិយម។ យ៉ាងណាក្តីកាលពីចុងសប្តាហ៍កន្លងទៅនេះ មានហេតុការណ៍ហិង្សាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងក្រុង Malang ខេត្ត Java ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់រហូត​ដល់ ១២៥នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន ៣២៣នាក់ផងដែរ។

Share This Post: