ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្រុងកាប៊ុល បានឆក់យកជីវិតក្មេងជំទង់ដែលកំពុងអង្គុយប្រឡងយ៉ាងហោចណាស់ ៣៥នាក់
- BY
- Oun Mey
- October 4, 2022
អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារអត្តឃាតមួយនៅឯមជ្ឈមណ្ឌលអប់រំ Kaaj ក្នុងតំបន់ Dasht-e-Barchi នៃរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ ដែលភាគច្រើនជាសិស្សស្រី ខណៈដែលមនុស្សជាង ៨០នាក់ ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រនោះផងដែរ។ ការវាយប្រហារបានកើតឡើងនៅចំពេលសិស្សកំពុងប្រឡង ហើយមិនទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ។ ពលរដ្ឋទាំងនោះភាគច្រើនជាជនជាតិភាគតិចនៃតំបន់ Hazaras ដែលជាញឹកញាប់ត្រូវបានក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) កំណត់គោលដៅ។

- Share This Post:


