Short News

រដ្ឋាភិបាលកំពុងពិចារណានឹងសាងសង់ទីជម្រកជម្លៀស ចំពេលមានការការគំរាមកំហែងដោយមីស៊ីលនាពេលថ្មីៗនេះ

BY
Oun Mey
October 5, 2022

ប្រធានខុទ្ទកាល័យជប៉ុនលោក Matsuno Hirokazu បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាថា តើទីជម្រកជម្លៀសគួរតែត្រូវបានសាងសង់ឡើង សម្រាប់ការគំរាមកំហែងដោយមីស៊ីលចំពេលមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងកន្លែងផ្សេងទៀត ឬទេ។ ជាក់ស្ដែងប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់កាលពីខែសីហា ខណៈមីស៊ីល​ផ្លោង​មួយ​ចំនួន​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ ​បាន​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ជប៉ុន។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងពីលទ្ធភាពដែលចិននឹងព្យាយាមផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំងបាយ ខណៈដែលខ្លួនបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់។

Share This Post: