អគ្គនាយកដ្ឋានគយ នឹងលើកជាជម្រើស និងជាសំណូមពរជូនថ្នាក់ដឹកនាំ ពិនិត្យ ដើម្បីសុំពន្យារពេលដល់ម្ចាស់រថយន្ដចង្កូតស្ដាំជិត៤ ០០០ គ្រឿង ក្នុងការស្វែងរកថវិកាមកបង់ពន្ធ
- BY
- Oun Mey
- October 6, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្របពេលដែលឱសានវាទនៃយុទ្ធនាការចុះបញ្ជីរថយន្ដចង្កូតស្ដាំ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈរថយន្ដចង្កូតស្ដាំនៅសល់ដែលចុះបញ្ជីរួច ហើយម្ចាស់រថយន្ដខកខានមិនទាន់បានចូលរួមមកបង់ពន្ធ និងអាករនោះឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា អគ្គនាយកដ្ឋានគយ នឹងលើកជាជម្រើស និងជាសំណូមពរជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដើម្បីសុំការពន្យារពេលមួយរយៈទៀត ជូនដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលនៅសេសសល់ចំនួន ៣ ៨៣៨ គ្រឿង ដើម្បីផ្ដល់ឱកាសដល់ម្ចាស់រថយន្ដអាចស្វែងរកថវិកាមកបង់ពន្ធ។

- Share This Post:


