ចិនបង្ហាញយន្តហោះ Drone បំពាក់គ្រាប់បែកថ្មីទំនើបមិនធ្លាប់មាន អាចហោះបាន៣៥ម៉ោង
- December 27, 2018
ចិន៖ កាលពីពេលថ្មីៗនេះ ចិនបានបង្ហាញយន្តហោះ Drone ប្រើសម្រាប់បំផ្ទុះគ្រាប់បែកដ៏មានឥទ្ធិពលជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបមិនធ្លាប់មាន។ យន្តហោះ Drone នេះជាប្រភេទយន្តហោះ Wing Loong I-D ដែលត្រូវបានគេប្រើប្រាស់ក្នុងពេលប្រយុទ្ធគ្នា និងសម្រាប់ធ្វើការងារចារកម្ម។ Drone ស៊េរីនេះអាចបំពាក់ជាមួយនឹងអាវុធផ្សេងទៀតបានរហូតដល់ទៅ ១០ ប្រភេទ ហើយវាអាចហោះហើរបាន ៣៥ ម៉ោង ដោយមិនចាំបាច់ប្រើប្រាស់សាំង។ ជាងនេះទៅទៀត បើយោងតាមយោធាចិនបានឲ្យដឹងថា យន្តហោះនេះអាចហោះបានក្នុងរយៈកម្ពស់ ៧,០០០ ម៉ែត្រ និងអាចផ្ទុកគ្រាប់បែកដែល មានទម្ងន់រហូតដល់ទៅ ៥០ គីឡូក្រាម។ តាមអ្នកវិភាគបានលើកឡើងថា យន្តហោះ Drone នេះបានជួយរុញឲ្យវិស័យយោធាចិនកាន់តែមានឥទ្ធិពលខ្លាំងថែមមួយកម្រិតទៀតផងដែរ។ លោកអ្នកអាចទស្សនាវីដេអូរបស់ យន្តហោះ Drone នេះដូចខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង









