ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ជា សុផារ៉ា ឱ្យប្រជាពលរដ្ឋអ្នកភូមិព្រះដាក់ត្រូវរក្សាភាពនឹងនរ អត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំនេះទេ

    BY Khmernote Media October 7, 2022
    ឯកឧត្តម ជា សុផារ៉ា ឱ្យប្រជាពលរដ្ឋអ្នកភូមិព្រះដាក់ត្រូវរក្សាភាពនឹងនរ អត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំនេះទេ

    ស្រុកបន្ទាយស្រី៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងនរ យើងអត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំនេះទេ!» ។

    ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់កាលពីព្រឹកមិញនេះ។ តែឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសុំឱ្យអ្នកព្រះដាក់ត្រូវសន្យាថា ទប់ស្កាត់កុំឱ្យមានអ្នកថ្មីចូលមករស់នៅ និងមានការសាងសង់សំណង់ថ្មីកើតឡើង ដើម្បីថែរក្សាអត្តសញ្ញាណចាស់របស់អ្នកព្រះដាក់ឱ្យបាន។ សង្ឃឹមថាពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ទាំងមូលនឹងបានស្ងប់ចិត្ត និងលែងមានការព្រួយបារម្ភបន្តទៅទៀត ៕

    ប្រភព៖ លោក ឃឹម ហ្វីណង់ – Khim Finan

    Share This Post: