អ្នកសារព័ត៌មាន CNN ចំនួន ២នាក់ ត្រូវបានប្រទេសថៃដកទិដ្ឋាការចេញ ហើយត្រៀមនិរទេស និងដាក់ចូលបញ្ជីខ្មៅ ដោយសារបានចូលទៅទីតាំងបាញ់ប្រហារនៅឯមជ្ឈមណ្ឌលថែទាំកុមារ
- BY
- Oun Mey
- October 10, 2022
ប៉ូលិសអន្តោប្រវេសន៍ថៃបានដកទិដ្ឋាការទេសចរណ៍សម្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន នៅពេលដែកបានចូលទៅចំណុចឧក្រិដ្ឋកម្មបាញ់ប្រហារដ៏ធំនៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដោយគ្មានការអនុញ្ញាត។ អគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn បាននិយាយថា អ្នកយកព័ត៌មាន CNN ទាំង ២នាក់ មានឈ្មោះថា Anna Coren មានអាយុ ៤៧ឆ្នាំ និង Daniel Hodge មានអាយុ ៣៤ឆ្នាំ ពួកគេត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលីស Na Klang ក្នុងទីក្រុង Nong Bua Lamphu ដើម្បីសាកសួរបន្ថែមទាក់ទងនឹងការចូលទៅកន្លែងកើតហេតុ សម្រាប់របាយការណ៍ព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា។

- Share This Post:


