ទីក្រុងញូវយ៉ក ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជនចំណាកស្រុក
- BY
- Oun Mey
- October 10, 2022
យោងតាមសារព័ត៌មាន Thairath ដែលចុះផ្សាយ នៅថ្ងៃទី ០៨ ខែតុលា បានអោយដឹងថា៖ លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។
តាមរយៈសេចក្តីរាយការណ៍ព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលមានសំឡេងពីគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមនាំចេញជនអន្តោប្រវេសន៍ទៅកាន់តំបន់ប្រជាធិបតេយ្យ ដើម្បីឆ្លើយតបចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden បន្ទាប់ពីលំហូរចូលនៃជនចំណាកស្រុកបានឈានដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក មានការកើនឡើងយ៉ាងខ្លាំង»

- Share This Post:


