Short News

ស្ពានគ្រីមៀភ្ជាប់ទៅប្រទេសរុស្ស៊ី មានការបំផ្ទុះមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិន​មាន​អ្នក​រង​របួសនោះទេ

BY
Oun Mey
October 10, 2022

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការផ្ទុះមួយបានវាយប្រហារលើស្ពាននៅតំបន់គ្រីមៀ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះឡើង ហើយស្ពានមួយនោះ គឺជាស្ពានតែមួយគត់ភ្ជាប់តំបន់ទៅប្រទេសរុស្ស៊ី។ RIA បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ ដោយបាននិយាយថា «យោងតាមព័ត៌មានបឋម ធុងសាំងមួយបានឆេះនៅលើផ្នែកមួយនៃស្ពានគ្រីមៀនោះ ខណៈកំណាត់ដឹកជញ្ជូនមិនត្រូវបានខូចខាតទេ»។ របាយការណ៍​បាន​និយាយ​ថា​៖ «​ការ​បាក់មួយក៏បានធ្វើឱ្យរថយន្ត ២​គ្រឿងប៉ះគ្នា​។ ក្នុង​ហេតុការណ៍​នោះមិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​»។

Share This Post: