ចិនបានបាញ់បង្ហោះដោយជោគជ័យនូវរ៉ុក្កែតដឹកជញ្ជូនដែលដឹកផ្កាយរណបសង្កេតមើលពន្លឺព្រះអាទិត្យមានឈ្មោះថា “Guofu-1” ឡើងទៅក្នុងគន្លង
- BY
- Oun Mey
- October 11, 2022
ចិន៖ កាលពីថ្ងៃទី ១០ ខែតុលា សារព័ត៌មាន Thairath បានរាយការណ៍ថា ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March-2D ដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅបរិវេណតំបន់វាលខ្សាច់ gobi ម៉ុងហ្គោលីខាងក្នុង នៅភាគពាយព្យនៃប្រទេសនៅម៉ោង ០៧:៤៣នាទី។ ដោយគ្រាប់រ៉ុក្កែតនេះបានដឹកផ្កាយរណបសង្កេតដែលគេស្គាល់ថាជា “Advanced Space-based Solar Observatory-ASO-S” ឬ “Guofu-1” ចូលទៅក្នុងគន្លង រហូតមានការលាតត្រដាងថា បេសកកម្មបាញ់បង្ហោះផ្កាយរណបទៅក្នុងតារាវិថីលើកនេះបានជោគជ័យ។

- Share This Post:


