បុគ្គលិកមជ្ឈមណ្ឌលថែទាំកុមាររបស់សហរដ្ឋអាមេរិកត្រូវបានបណ្ដេញចេញបន្ទាប់ពីវីដេអូឃ្លីប របស់បុគ្គលិកពាក់ម៉ាស់ Halloween គំរាមដល់ក្មេងៗដែលប្រព្រឹត្តខុស ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ
- BY
- Oun Mey
- October 11, 2022
សហរដ្ឋអាមេរិក៖ តាមរយៈវីដេអូឃ្លីបរបស់បុគ្គលិកនៅមជ្ឈមណ្ឌលថែទាំកុមារ Lil’ Blessings ក្នុងរដ្ឋ Mississippi ពាក់ម៉ាស់ Halloween ដើម្បីបំភ័យកុមារ បានក្លាយជាវីដេអូឃ្លីបដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយថាមិនសមរម្យ។ នៅក្នុងវីដេអូឃ្លីបនេះ គេឃើញមន្ត្រីសរុប ៤ នាក់ ពាក់របាំងមុខគួរឱ្យខ្លាច បន្លាចកុមារ នៅក្នុងថ្នាក់រៀននីមួយៗអោយខ្លាច ថែមទាំងបានលើកហេតុផលបញ្ជាក់ថាគឺដោយសារតែក្មេងៗទាំងនោះមិនព្រមសម្អាត ក៏ដូចជាប្រព្រឹត្តខ្លួនមិនល្អ។ ដោយឃ្លីបវិដេអូនោះដែរ គេអាចលឺសំលេងរបស់កុមារ ក៏ដូចជា សំរែកនៃការភ័យខ្លាច ក្មេងខ្លះភ្ញាក់ផ្អើល ហើយរត់ចេញឆ្ងាយ ខណៈមន្ត្រីផ្សេងទៀត បានចង្អុលបង្ហាញអោយដឹងថា កុមារណាប្រព្រឹត្តល្អ និងកុមារណាប្រព្រឹត្តមិនល្អ មុនពេលមន្ត្រីនោះពាក់ម៉ាស់ដ៏គួរឲ្យភ័យខ្លាចទៅបន្លាចកុមារដែលនៅជិត។ ក្រោយពីឃ្លីបនេះត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ បណ្តាលឱ្យភ្នាក់ងារនិយតកម្ម ពន្លឿនការស៊ើបអង្កេតលើហេតុការណ៍បែបនេះ ដើម្បីស៊ើបអង្កេតការពិត ក៏ដូចជាស្វែងរកមធ្យោបាយដោះស្រាយចំពោះកុមារដែលរងផលប៉ះពាល់ផ្លូវចិត្ត។

- Share This Post:


