ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ស្នើតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

    BY Naren October 11, 2022
    សម្តេចតេជោ ហ៊ុន សែន ស្នើតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថាសម្តេចនឹងតែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

    សម្តេចបានថ្លែងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន បាននិយាយថា «ថ្ងៃនេះខ្ញុំធ្វើលិខិតចូលព្រះបរមរាជវាំងស្នើតែងតាំង វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី..បើទោះបីជាត្រូវបានដកតំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដោយ ធ្លាប់ធ្វើការងារជាមួយគ្នាជាយូរមកហើយ ដូច្នេះយើងមិនអាចចោលអ្នកណាម្នាក់នោះទេ តែផ្នែកកសិកម្មត្រូវការការទទួលខុសត្រូវលើសពីនេះ»។

    សូមរំលឹកថាឯកឧត្តម វេង សាខុន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែងជា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២៕

    Share This Post: