ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា នឹងជូនវត្ថុអនុស្សាវរីយ៍ នាឡិកាដៃម៉ាកអាស៊ាន – Made In Cambodia ដល់ប្រមុខរដ្ឋ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ

    BY Naren October 11, 2022
    កម្ពុជា នឹងជូនវត្ថុអនុស្សាវរីយ៍ នាឡិកាដៃម៉ាកអាស៊ាន – Made In Cambodia ដល់ប្រមុខរដ្ឋ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានឱ្យដឹងថា កម្ពុជាបានផលិតនាឡិកាចំនួន២៥គ្រឿង ចែកជូនដល់ប្រមុខរដ្ឋ/រដ្ឋាភិបាល ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងផលិតនាឡិការរហូតដល់២៥គ្រឿង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដាក់ថា«អាស៊ាន – Made In Cambodia ផលិតនៅកម្ពុជា» ឱ្យគេដឹងថាខ្មែរបច្ចុប្បន្នអាចផលិតបាននាឡិកាបាន ហើយខ្ញុំនឹងចែកជាកាដូដល់ប្រមុខរដ្ឋាភិបាល»។

    សូមរំលឹកថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕

    Share This Post: