ព័ត៌មានជាតិ
លិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យបាត់ខ្លួនសិស្សសាលាជាង១០នាក់ រកឃេីញ០៣នាក់ បាត់បង់ជីវិត១នាក់
BY Khmernote Media
October 13, 2022
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Child Helpline Cambodia បានឲ្យដឹងថា មានករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យបាត់ខ្លួនសិស្សសាលាជាង១០នាក់ រកឃេីញ០៣នាក់ បាត់បង់ជីវិត១នាក់។ ហេតុការណ៍នេះបានកើតឡើងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាយប់ថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២២នេះ។

សមត្ថកិច្ចបានកំពុងដុតដៃដុតជើងភ្លាមៗ រកឃើញមនុស្ស៣នាក់ តែបាត់បង់ជីវិតម្នាក់ ខណ:ដែលនគរបាលកំពុងតាមរាវរកអ្នកបាត់ផ្សេងទៀតទាំងយប់ងងឹត ៕
