Short News
សហរដ្ឋអាមេរិកអនុម័តកំណែចុងក្រោយបំផុតនៃវ៉ាក់សាំងការពារមេរោគកូវីដ១៩សម្រាប់កុមារអាយុចាប់ពី៥ឆ្នាំឡើងទៅ
BY Oun Mey
October 14, 2022
តាមរយៈសារព័ត៌មាន Thairath ដែលចុះផ្សាយកាលពីថ្ងៃទី១៣ តុលា ឆ្នាំ ២០២២ បានអោយដឹងថា៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុម័តសម្រាប់វ៉ាក់សាំង COVID-19 ដោយការអាប់ដេតចុងក្រោយបំផុតនោះ គឺសម្រាប់កុមារដែលមានអាយុចាប់ពី ៥ ឆ្នាំឡើង ដោយសង្ឃឹមថាអាចជួយទប់ស្កាត់ការផ្ទុះឡើងនៃរដូវរងានេះ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ សហរដ្ឋអាមេរិកពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាទម្រង់ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ដើម្បីការពារមនុស្សពី Omicron ទាំង Pfizer និង Modernaកាលពីខែមុន អាជ្ញាធរបានចាប់ផ្តើមចែកថ្នាំវ៉ាក់សាំងថ្មីនេះដល់កុមារអាមេរិកអាយុ ១២ ឆ្នាំឡើងទៅ។
