ឯកឧត្តម មាស សុភ័ណ្ឌ ៖ ក្រសួងព័ត៌មាន កំពុងពិនិត្យ ស្រាវជ្រាវលើករណីបុគ្គលសារព័ត៌មាន ដែលប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាល
- BY
- Oun Mey
- October 14, 2022
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ ប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ។

- Share This Post:


