Short News

ភ្ញាក់ផ្អើល! ប្រទេសអង់គ្លេសបញ្ជូនយន្តហោះចម្បាំងហោះតាម យន្តហោះដឹកអ្នកដំណើរ Jet2 អោយចុះចត ក្រោយរងការគម្រាមដាក់គ្រាប់បែក

BY
Oun Mey
October 14, 2022

នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ យោងតាមសារព័ត៌មាន The Sun បានរាយការណ៍ថា អ្នកដំណើរ និងអ្នកបើកយន្តហោះនៅលើយន្តហោះដឹកអ្នកដំណើរ Jet2 បានជួបនឹងហេតុការណ៍ដ៏គួរអោយរន្ធត់មួយ នោះគឺត្រូវបានគម្រាមដាក់គ្រាប់បែកលើយន្តហោះ។ បន្ទាប់ពីយន្តហោះបានធ្វើដំណើរពីទីក្រុង Dalaman ក្នុងប្រទេសទួរគីទៅកាន់ទីក្រុង Manchester នៃប្រទេសអង់គ្លេស ជាហេតុនាំអោយ កងទ័ពអាកាសរបស់អង់គ្លេសត្រូវបញ្ជូនយន្តហោះចម្បាំងដែលមានឈ្មោះថា ‘Typhoon’ ចំនួនពីរគ្រឿង ដើម្បីអមដំណើរយន្តហោះដឹកអ្នកដំណើរ Jet2 ព្រមទាំងបានអោយយន្តហោះផ្លាស់ប្តូរទិសដៅទៅចុះចតនៅអាកាសយានដ្ឋាន London Stansted នៅក្នុងស្រុក Essex ជំនួសវិញ។ ជាសំណាងល្អ យន្តហោះដឹកអ្នកដំណើរ Jet2 ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់អង់គ្លេស ​អាច​ចុះ​ចត​បាន​ដោយ​មិន​មាន​ឧប្បត្តិហេតុ​ធំដុំ បន្ទាប់មក​អ្នកបើក​យន្តហោះ​បាន​ចុះ​ចត​យន្តហោះ​នៅ​តំបន់​ដាច់ស្រយាល​ពី​ចំណត​សំខាន់​របស់​អាកាសយានដ្ឋាន Stansted Airport បន្ទាប់​ពី​មន្ត្រី​ត្រូវ​បាន​ប្រកាសអោយដឹង​ពី​ការ​គំរាមកំហែង​ដែលអាចកើតមានឡើង។

Share This Post: