ព័ត៌មានជាតិ
ក្រសួងអប់រំ ចេញប្រកាស បទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២
BY Khmernote Media
October 14, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ចេញសេចក្ដីប្រកាស ស្ដីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។

ក្រសួងអប់រំ បានកំណត់អំពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមប្រកាសនេះ មានគោលដៅដូចក្រោម៖
-រក្សារប្រៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-កំណត់អំពីសកម្មភាពសម្រាប់បេក្ខជន ដែលត្រូវអនុវត្ដក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-កំណត់អំពីសកម្មភាពដែលមិនត្រូវអនុវត្ដ និងកម្រិតវិន័យចំពោះបេក្ខជនដែលប្រព្រឹត្ដិខុសឆ្លង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕







ប្រភព៖ MoEYS Cambodia