ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់​រដ្ឋបាលខេត្តកណ្តាល ជាតំណាងចុះតាមខ្នងផ្ទះជនរងគ្រោះទាំង១១នាក់បានបាត់បង់ជីវិត ដោយក្នុង ១គ្រួសារ ថវិកា ២០លានរៀល

    BY Khmernote Media October 14, 2022
    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់​រដ្ឋបាលខេត្តកណ្តាល ជាតំណាងចុះតាមខ្នងផ្ទះជនរងគ្រោះទាំង១១នាក់បានបាត់បង់ជីវិត ដោយក្នុង ១គ្រួសារ ថវិកា ២០លានរៀល

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៤រោច​ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។

    បានចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុ (លិចទូកដរទទឹង) ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន១១ខ្នងផ្ទះ ដើម្បីចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពទាំង១១នាក់ និងនាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារសពក្នុង០១គ្រួសារ២០,០០០,០០០រៀល (ម្ភៃលានរៀល)។

    ដោយឡែក លោកជំទាវ ឃួន សុដារី ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង០១សព និង ឯកឧត្តម ហេង រតនា ឧបត្ថម្ភថវិកា១០០០ដុល្លារ ក្នុង០១សព។ ដោយឡែក ជនរងគ្រោះ០៣នាក់ ដែលបានបាត់ខ្លួន កម្លាំងចម្រុះកំពុងតែខិតខំប្រឹងប្រែងរុករកស្រាវជ្រាវបន្តទៀត ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: